Latest

ជួបជាមួយនឹងបុរសម្នាក់ ដែលចំណាយពេល៦ម៉ោងក្នុង១ថ្ងៃ សម្រាប់ការហោះហើរ ទៅធ្វើការងារប្រចាំថ្ងៃ

Curt von Badinski គឺវិស្វករមេកានិចម្នាក់ និងជាស្ថាបនិកក្រុមបច្ចេកវិទ្យាមួយ ដែលមានទីតាំងស្ថិតនៅក្នុង ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ប៉ុន្តែអ្វីដែលរឿងដែលធ្វើ ឲ្យក្រុមគ្រួសារមានការសរសើរ ដល់បុរសម្នាក់នោះ គឺថាគាត់ត្រូវធ្វើដំណើរ ជាប្រចាំថ្ងៃដល់ទៅ៦ម៉ោងពីទីក្រុងឡូសអេញជឺឡេស ហើយភាគច្រើនគឺជាការធ្វើដំណើរ តាមរយៈការហោះហើរ ។ ទូរទស្សន៍BBC ទើបតែបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែកក្កដាម្សិលមិញ បានសរសេរថាបុរសម្នាក់នេះ ត្រូវងើបឡើង ពីដំណេកនៅវេលាម៉ោង ប្រមាណជា៥និង៣០នាទី ជារៀងរាល់ ព្រឹកចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងបើកឡានដោយខ្លួនឯង រយៈពេល១៥នាទី ទៅកាន់ព្រលានយន្តហោះ
Read More

ទឹម រដ្ឋា ចេញ​បង្ហាត់​សិស្ស​លើក​ដំបូង មាន​ភាព​រអាក់រអួល​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ ​​និង​ទីផ្សារ​បច្ចុប្បន្ន

ភ្នំពេញៈ តារា​សម្តែង​និងបង្ហាញម៉ូដ ដ៏សិច​ស៊ីមុខកូនកាត់អឺរ៉ុប កញ្ញា ទឹម រដ្ឋា ការ​ចេញ​បង្ហាត់​សិស្ស​លើក​ដំបូង ដោយ​មាន​ភាព​រអាក់រអួល​ បែប​​នេះ​គឺ​ពិត​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ ​កេរ្តិឈ្មោះ​​របស់​ខ្លួន ​​សម្រាប់​ទីផ្សារ​បច្ចុប្បន្ន ខណៈនាងខិតខំ​រក​គ្រប់​វិធី​ ដើម្បី​ធ្វើ​យ៉ាង​ណា​​ឱ្យ ​ការ​បង្ហាត់​សិស្ស​ដើរ​ម៉ូដ​នេះ ​ទទួល​ជោគជ័យ។ ការបង្ហាញ​ក្ដី​អាកអន់​ស្រពន់ចិត្ត ក្រោយ​​បង្ហាត់​សិស្ស​លើក​ដំបូង ក្នុង​ការ​ជ្រើស​រើស​តារា​ម៉ូដែល​​​ ប្រចាំ​ក្លិបកម្សាន្ត CLមិន​សូវ​បាន​ល្អ​ដូច​​ការ​គ្រោង​ទុក កាល​ពីពេល​ថ្មីៗ តា​រា​​សម្ដែង និង​ជា​តារា​ម៉ូដែល​​កញ្ញា ទឹម រដ្ឋា បានប្រាប់ភ្នាក់ងារយើង​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា​​អត់​ចិត្ត​ខ្លួន​ឯង​ដែរ ដោយឃើញ​ពួកគាត់​​ដើរ​អត់​បាន​ល្អ​។
Read More

លោកឧកញ៉ា ទៀ វិចិត្រ ចុះសួរសុខទុក្ខ អនុនាវាទោ១រូប ដែលមានជំងឺប្រចាំកាយ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានចុះសួរសុខទុក្ខ ដល់អនុនាវាទោលោក ចាន់ ធីតា (ហៅកក់) ដែលមានជំងឺប្រចាំកាយ ថែមទាំងបាននាំយកអំណោយ រួមទាំងថវិកា មួយចំនួនប្រគល់ជូន ដើម្បីជួយសម្រួលដល់ជីវភាព ។ ទោះបីជាមានភាព មមាញឹកនឹងការងារយ៉ាងណា ក៏លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន G.T.V.C នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧នេះ បានឆ្លៀតឱកាស និងបានដឹកនាំក្រុមមនុស្សធម៌០៣ នាំយកអំណោយមនុស្សធម៌
Read More

ស្ថាបនិកមហាសេដ្ឋី Paypal លោក Peter Thiel គម្រោងបង្កើត សត្វដំរីយក្ស ឲ្យរស់ឡើងវិញ

អាមេរិក៖ អ្នកបង្កើតមូលនិធិមហាសេដ្ឋី Paypal បានផ្តល់មូលនិធិ ដល់គម្រោងមហិច្ឆិតាមួយ ដើម្បីបង្កើតសត្វដំរីយក្សឲ្យរស់ឡើងវិញ ព្រោះជាប្រភេទសត្វកម្របំផុត និងជាមរតករបស់ពិភពលោក ឲ្យមានជីវិតរស់ឡើងវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ dailymail នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។ លោក Peter Thiel ស្ថាបនិកមហាសេដ្ឋី Paypal ដែលមានទ្រព្យសម្បត្តិ ២,៧ ពាន់លានដុល្លាអាមេរិក ត្រូវបានគេរាយការណ៍ថា លោកបានផ្តល់មូលនិធិប្រាក់ ចំនួន១០០,០០០ ដុល្លាររបស់ខ្លួន ទៅក្នុងគម្រោងមួយ​
Read More

ជប៉ុនប្រកាសថា នឹងបញ្ជូនមនុស្ស ទៅដល់ឋានព្រះច័ន្ទ ឲ្យបានត្រឹមឆ្នាំ២០៣០

បរទេស៖ The Mirror​ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៩ ខែមិថុនាសប្តាហ៍កន្លងទៅ បានឲ្យដឹងថាការប្រកាសមួយ ដ៏ភ្ញាក់ផ្អើលរបស់ទីភ្នាក់ងារ រុករកអាវកាស របស់ប្រទេសជប៉ុន Japanese Aerospace Exploration Agency (JAXA) បានបញ្ជាក់អះអាងថាខ្លួន នឹងមានផែនការបញ្ជូនមនុស្សទៅដល់ ឋានព្រះច័ន្ទជាលើកដំបូង ឲ្យបាននៅត្រឹម ឆ្នាំ២០៣០ខាងមុខ។ គួរបញ្ជាក់ថានេះ គឺជាលើកទី១ហើយ ដែលប្រទេសដែលមាន ភាពរីកចម្រើនខ្លាំងផ្នែក វិស័យបច្ចេកវិទ្យាមួយនេះ បានបង្ហាញពីមហិច្ឆិតារបស់ខ្លួន ទៅលើបេសកកម្ម នៅលើឋានព្រះច័ន្ទ ខណៈដែលប្រទេសចិន
Read More

វី ឌីណែត កំពុង​រៀប​ចំ​បទ​ចម្រៀងថ្មី និង​ស្ទិល​ថ្មី​ប្លែក​ជា​ច្រើន ដើម្បី​បង្កើនប្រជាប្រិយភាព​ នា​ពេល​ខាង​មុខ

ភ្នំពេញ៖ តារា​ចម្រៀង​វ័យក្មេង និង​ត្រូវ​ជា​កូន​ស្រី​បង្កើត ​របស់​តារា​ចម្រៀង​ជើង​ចាស់​លោក ហួរ ឡាវី កញ្ញា វី ឌីណែត កំពុង​រៀប​ចំ​បទ​ចម្រៀងថ្មី និង​ស្ទិល​ថ្មី​ប្លែក​ជា​ច្រើន​ទៀត ដើម្បី​បង្កើនប្រជាប្រិយភាព​ របស់​ខ្លួន​នា​ពេល​ខាង​មុខ។ ទោះយ៉ាងណា​មិន​បោះបង់​ទ្រនំ ហង្ស​មាស ឬ​ចាកចេញ​នោះ​ទេ ខណៈផលិតកម្ម​ប្រជុំ​ដោយ​ តារា​ចម្រៀង​ជើង​ខ្លាំង​ល្បីៗ​ក៏ ដោយ។ តារាចម្រៀងស្រីវ័យរូបស្រស់សោភា កញ្ញា វី ឌីណែត បានឲ្យភ្នាក់ងារយើងដឹងថា “កាលៈទេសៈណាក៏ដោយង ខ្ញុំ​នៅ​តែ​បន្ត​នៅហង្សមាស ទោះ​ខ្ញុំ​ដឹង​ថា​សមត្ថភាព​ខ្ញុំ​នៅ​ក្រោម តារា​មួយ​ចំនួន​ក្ដី។
Read More

រដ្ឋមន្រ្តីការពារជាតិថៃថា កម្មវិធីទិញអាវុធ មិនស្ថិតនៅ​ ក្នុងរបៀបវារៈ ទស្សនកិច្ចលោក ប្រាយុទ្ធ នៅអាម៉េរិកឡើយ

បរទេស៖ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការពារតជាតិថៃ កាលពីថ្ងៃម្សិលមិញ បាននិយាយដោយទទូចថា កម្មវិធីទិញអាវុធ គឺមិនស្ថិតនៅក្នុង របៀបវារៈ នៃដំណើរទស្សនកិច្ច របស់លោក បា្រយុទ្ធ ចាន់ អូចា នាយករដ្ឋមន្រ្តីថៃ ទៅកាន់សហរដ្ឋអាម៉េរិក នៅខែក្រោយនេះឡើយ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា មានការរំពឹងទុកខ្ពស់ថា
Read More

មាន សូនីតា ទទួលសញ្ញាប័ត្រ ចំណែក ហង្ស ម៉ារីនី បានត្រឹមខ្ចីអាវពួកម៉ាក ពាក់ថតនៅហាង

ភ្នំពេញៈ តារាសម្តែងស្រីដែលមានងាររាជនីក្រមា កញ្ញា មាន សូនីតា បានទទួលសញ្ញាប័ត្រដែលខិតខំជាយូរមកហើយព្រមទាំងមានការរីករាយយ៉ាងខ្លាំង ទន្ទឹមគ្នានោះដែរ ងាកមកមើល តារា​សម្តែង​ល្បី​មានទឹកចិត្ត​មនុស្សធម៌​វ័យក្មេង កញ្ញា ហង្ស ម៉ារីនី ឃើញមិត្តភក្តិទទួលសញ្ញាប័ត្រគ្រប់គ្នា តែខ្ញុំវិញបានត្រឹមខ្ចីអាវពួកម៉ាកពាក់ថតនៅហាងទេ ។ តារាសម្តែងស្រី កញ្ញា មាន សូនីតា បានធ្វើឲ្យអ្នកគាំទ្រ កោតសរសើរលើនាងយ៉ាងខ្លាំង ដែលមិនត្រឹមតែ ពូកែក្នុងការសម្តែងរឿងប៉ុណ្ណោះទេ ថែមទាំងចេះរកស៊ី និង មានគំនិតច្នៃប្រឌិត មិនធម្មតានោះឡើយ។​ប៉ុន្តែស្របពេលជាមួយគ្នានោះកញ្ញា ក៏មិនដែលភ្លេច​ការសិក្សានោះទេ។
Read More

ប្រិម ប្រិយ​ ភ្ជាប់​ពាក្យជាមួយ បុរសអាណិកជន​ខ្មែរ​អាមេរិក ​ថ្ងៃនេះនៅបាត់ដំបង តែសាម៉ីខ្លួនថា មិនមែនជាការពិត

ភ្នំពេញ៖ ​តារា​កំប្លែង​មាន​ឈ្មោះ​ បោះ​សំឡេង​ម្នាក់ ក្នុង​ក្រុម​កំប្លែង​នាយ កុយ អ្នកនាង ម៉ក់ សុគន្ធ​​ស្រី​និច ​ហៅ ប្រិម ប្រិយ បន្ទាប់ពី​លេចលឺ​ដំណឹង​ថា​មាន ស្នេហ៍ជា​មួយ​អ្នក​នេះ អ្នក​នោះ​ជា​បន្ត​បន្ទាប់​ មុន​នឹងលេចលឺ​នា​ពេល​នេះ​ថា កញ្ញា​បាន​ភ្ជាប់​ពាក្យនឹង​បុរស អាណិកជន​ខ្មែរ​អាមេរិក​ ថ្ងៃនេះនៅបាត់ដំបង ទោះយ៉ាងណាព័ត៌មាន​ទាំង​នេះ ត្រូវ​កញ្ញា​ច្រាន​ចោល​ទាំង​អស់ ដោយ​លើក​ឡើង​ថា ​មិន​មែន​ជា​ការ​ពិត ។ ក្រោយ​ពី​លេខលឺ​ដំណឹង​ថា ជិត​ភ្ជាប់​ពាក្យ​ជា​មួយ​កម្លោះ ដែល​អាណិកជន​ខ្មែរ​ រស់​នៅសហរដ្ឋអាមេរិក តារា​កំប្លែង​កញ្ញា
Read More

ការ​ប្រឡង​ថ្នាក់​ជាតិ​នៅ​ចិន ដាក់​សុទ្ធ​តែ Drone ចាប់​សិស្ស​ពូកែ​លួច​ចម្លង​

រដូវ​កាល​នៃ​ការ​ប្រឡង​ថ្នាក់​ជាតិ​ Gaokao របស់​និស្សិត​ប្រទេស​ចិន​បាន​ឈាន​ចូល​មក​ដល់​។​ ដើម្បី​ដើរ​ទាន់​នឹង​បច្ចេកវិទ្យា​ដែល​សិស្ស​បាន​ប្រើ​គ្រប់​មធ្យោបាយ​លួច​ចម្លង​ រដ្ឋាភិបាល​ក៏​បាន​សម្រេច​ប្រើប្រាស់​នូវ​ Drone សម្រាប់​បញ្ជា​ចាប់​មុខមាត់​សិស្ស​ណា​ដែល​ហ៊ាន​បើក​លួច​ចម្លង​។​ ការ​លួច​ចម្លង​របស់​និស្សិត​ក្នុង​ប្រទេស​ចិន​កន្លង​ទៅ​មាន​ដូច​ជា​ ការ​ប្រើប្រាស់​កាស Wireless តូចៗ​ក្នុង​ត្រចៀក រហូត​ដល់​ពេល​ខ្លះ​ពួក​គេ​ច្នៃ​ជា​ខ្មៅដៃ​, ជ័រលុប​ និង​ខ្សែ​ក្រវាត់ ប៉ុន្តែ​ភាគ​ច្រើន​ត្រូវ​ចាប់​បាន​ទាំង​អស់​។ ខេត្ត​ខ្លះ​ក្នុង​ប្រទេស​ចិន បាន​តម្រូវ​ឱ្យ​សិស្ស​ដែល​មក​ប្រលង​ត្រូវ​ស្កេន​ក្រយៅដៃ​ ជាមួយ​នឹង​ទម្រង់​មុខ​ មុន​នឹង​ចូល​ប្រលង ព្រោះ​ធ្វើ​បែប​នេះ​ដើម្បី​បញ្ចៀស​ពី​ការ​លួច​ដាក់​សិស្ស​ផ្សេង​មក​​ប្រលង​ជំនួស​។​ សាកលវិទ្យាល័យ​ខ្លះ​ទៀត​ បាន​ហាម​មិន​ឱ្យ​​​សិស្ស​របស់​ខ្លួន​ចេញ​មុន​នោះ​ទេ ទោះ​បី​ប្រលង​ចប់​មុន​ហើយ​ក្ដី ត្រូវ​ចាំ​រហូត​ដល់​ម៉ោង​ចេញ​ទាំង​អស់​គ្នា ព្រោះ​ខ្លាច​ការ​បែក​វិញ្ញាសា​ទៅ​កាន់​អ្នក​ប្រលង​ដទៃ​ទៀត​។​ កាល​ពី​អំឡុង​ឆ្នាំ ២០១៥ កន្លង​ទៅ​
Read More