រថយន្តដឹក ស្រាបៀរអង្គរ កិនបុរសម្នាក់ ស្លាប់នៅផ្លូវ វេងស្រេង

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ តាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចភូមិ ដំណាក់ធំ៣ ក្រុមទី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩ និង០៥នាទីយប់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១២។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកស្រាបៀរអង្គរ បើកបរ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ រថយន្តបើកជែងរ៉ឺម៉កម៉ូតូ ដោយយកចង្កូតចូល ទៅទ្រូងផ្លូវ ហើយស្របពេលនោះមានម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅច្រាសទិសគ្នាមកដល់ ក៏បុកជា មួយរថយន្តចំពីមុខពេញទំហឹងតែម្តង បណ្តាលឲ្យម៉ូតូចូលក្រោមរថយន្ត រីឯអ្នកបើកម៉ូតូខ្ទាត ចូលក្រោម រថយន្ត កិនស្លាប់តែម្តង។

នគរបាលចរាចរណ៍ខណ្ឌមានជ័យ ដែលបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរង គ្រោះ មានឈ្មោះ យឹម បឿន អាយុ ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តា ល មានមុខរបរជាអ្នករត់ម៉ូតូឌុប។

សមត្ថកិច្ចបន្តថា បុរសរងគ្រោះ បើកម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1R-2207 ចំណែករថយន្តដឹកស្រាបៀរអង្គរ ពណ៌ក្រហម ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-7404 អ្នក បើកបររត់គេចខ្លួន បាត់ស្រមោលបន្ទាប់ពីបុកមនុស្សទាំងកម្រោលនោះ។

ក្រោយកើតហេតុ ប្រពន្ឋជនរងគ្រោះ ដែលជាកម្មកររោងចក្រកាត់ដេរ និងស្នាក់នៅជិតកន្លែងកើតហេតុ នោះ បានរត់មកស្រែកទ្រហោយំឱបក្រសោបសពស្វាមី ទាំងក្តីសោកសៅជាទីបំផុត បន្ទាប់ទទួលដំណឹង តាមរយ:ទូរស័ព្ទពីសមត្ថកិច្ច។

ក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួច ក៏បានប្រគល់សពជូន ក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតខាងប្រពន្ឋ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

Comments are closed.

$2.95 .Com at GoDaddy.com!